
ខេត្តកណ្តាល:នៅថ្ងៃចន្ទ ១៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំលោកស្នងការរងទទួលផែនការងារជំនាញពាក់ព័ន្ធ លោកនាយការិយាល័យជំនាញពាក់ព័ន្ធ លោកអធិការនគរបាលគ្រប់ស្រុក/ក្រុង ចូលរួមកិច្ចប្រជុំដកបទពិសោធន៍ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករយៈពេល១ខែ និងផ្សព្វផ្សាយជំរុញអនុវត្តប្រកាសអន្តរក្រសួងលេខ១៦១ សហវ.ប្រក.អទច និងប្រកាសលេខ១៦២ សហវ.ប្រក.អទច ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តាមរយៈប្រព័ន្ធZOOM នៅបន្ទប់ប្រជុំគណៈស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។












