
ខេត្តត្បូងឃ្មុំ ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ លោកវរសនីយ៍ឯក បួន សេងសុពិសិដ្ឋ នាយការិយាល័យបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត និងសហការី បានចុះជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងនាំថវិកា ចំនួន ៧៥០,០០០ រៀល ដែលបានមកពីការគៀងគររបស់លោកឧត្តមសេនីយ៍ស្នងការ ប្រគល់ជូនលោកអនុសេនីយ៍ឯក ហ៊ត់ វិបុល នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលជីគរ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានជួបគ្រោះថ្នាក់ចរាចរណ៍ ពេលចុះល្បាតស្រាវជ្រាវមុខសញ្ញា បណ្ដោលឱ្យរងរបួសធ្ងន់ធ្ងរ (បាក់ឆ្អឹងជំនីខាងឆ្វេង ២កាំ និងរបួសក្បាលផ្នែកខាងក្រោយ) បច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅគេហដ្ឋាន ភូមិខ្ទុំកើត ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ៕




