
រាជធានីភ្នំពេញ:ដោយបានការអនុញ្ញាតិពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានដឹកនាំបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែ មករា ទិសដៅខែកុម្ភៈផ្សព្វផ្សាយស្ដីពី ៖ ផែនការស្ដីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងប្រមូលផ្ដុំ និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scam ) ផ្សព្វផ្សាយ ៖ លិខិតបង្គាប់ការស្ដីពីការបង្កើតក្រុមការងារគ្រប់គ្រងពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំ ការងារភូមិឃុំមានសុវត្ថិភាព ការងារគ្រប់គ្រងជនបរទេស បន្ដតាមដានត្រួតពិនិត្យទីតាំងសង្ស័យលួចបេីកល្បែងអនឡាញ។ កាងារចុះរៀបចំសណ្ដាប់ធ្នាប់ និងសម្រួលគោលដៅកកស្ទះនៅក្នុងមូលដ្ឋាន ។
ពង្រឹងកម្លាំងត្រៀមអន្ដរាគមន៍ និងចាំទទួលបទបញ្ជារបស់ថ្នាក់ដឹកនាំ២៤ម៉ោង/ ២៤ម៉ោង
ដែលមានសមាសភាពចូលរួម៖ លោក-លោកស្រី អធិការរង លោក-លោកស្រី នាយផ្នែក និងលោកនាយប៉ុស្ដិ៍ទាំង១០។
















