
ខេត្តស្វាយរៀង:នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោក លឹម សៀងហេង អភិបាល នៃគណៈអភិបាលក្រុងបាវិត បានអញ្ជើញចុះត្រួតពិនិត្យ និងសិក្សាផ្លូវ ១ខ្សែ ដែលតភ្ជាប់ពីផ្លូវបេតុងស្ថានីយប្រេងឥន្ធនៈកាតិចឆ្ពោះទៅ បុរី លឹម ឈាងហោ (ផ្លូវ 316D) ស្ថិតនៅភូមិបាវិតលើ និងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត។ ក្នុងនោះ ដោយមានការចូលរួមពីលោកអភិបាលរងក្រុង លោកប្រធាន អនុប្រធានការិយាល័យសាធារណការក្រុង មន្ត្រីការិយាល័យភូមិបាលក្រុង លោកមេភូមិបាវិតលើ លោកមេភូមិច្រកលាវ ក្រុមការងាររៀបចំសណ្តាប់ធ្នាប់ក្រុង សប្បុរសជន តំណាងម្ចាស់ក្រុមហ៊ុន បុរី លឹម ឈាងហោ និងក្រុមការងារជួសជុលផ្លូវ។














