
ខេត្តស្វាយរៀង:នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោក លឹម សៀងហេង អភិបាល នៃគណៈអភិបាលក្រុងបាវិត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្សារទំនើប រួចពន្ធ អេស ភី ប្រេស្ទីហ្ស៍ សាខាក្រុងបាវិត ខេត្តស្វាយរៀង ដែលប្រព្រឹត្តទៅក្រោមអធិបតីលោក សេង សីលា អភិបាលរងខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្ត និង លោកឧកញ៉ា គីម សុង នាយកផ្សារទំនើបរួចពន្ធ អេស ភី។ ក្នុងពិធីសម្ពោធនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោកអភិបាលរងខេត្ត លោកនាយកដ្ឋានរដ្ឋាករ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កងកម្លាំងប្រដាប់អាវុធទាំងបីខេត្ត លោកប្រធានមន្ទីរនានា ពាក់ព័ន្ធជុំវិញខេត្ត លោក លោកស្រីអភិបាលរងក្រុង លោកនាយក នាយករងរដ្ឋបាលក្រុង និងលោកប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុក្រុង។

















