
(ខេត្តកណ្តាល)ដោយមានការណែនាំចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលថ្ងៃទី០៩ខែកុម្ភៈឆ្នាំ២០២៦នៅអធិការនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយខេត្តកណ្តាលបានបើកកិច្ចប្រជុំដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្លាប់សុវត្ថិភាពនាឱកាសពិធីបុណ្យចូលឆ្នាំចិន.វៀតណាមចាប់ពីថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២៦ ។
ក្រោមអធិបតីភាពលោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយនិងមានការ
អញ្ចើញចូលរួមពីលោក លោកស្រីអធិការ រងស្រុកកៀនស្វាយនិងលោកនាយផ្នែកនិងលោកនាយប៉ុស្តិ៍ទាំង០៨ប៉ុស្តិ៍ទូទាំងស្រុកកៀនស្វាយ។
លោកហង្ស ផាណារ៉ាអធិការ រងស្រុកកៀនស្វាយទទួលផ្នែកចរាចរណ៍មានប្រសាសន៍ថា!លោកនាយប៉ុស្តិ៍តាមបណ្តោយផ្លូវជាតិលេខ០១ចាប់ពីឃុំភូមិធំរហូតដល់ឃុំគគីរធំត្រូវសម្របសម្រួលចរាចរណ៍នៅលើដហផ្លូវជាតិលេខ១និងលោកនាយប៉ុស្តិ៍ឈើទាលនិងនាយប៉ុស្តិ៍កំពង់ស្វាយត្រូវធ្វើការសម្របសម្រួលចរចារណ៍តាមដងផ្លូវឱ្យបានល្អជាពិសេសនាយប៉ុស្តិ៍គគីរនៅម្តុំមុខផ្សារគគីរ។
លោកប៉ា ច័ន្ទវិសាលអធិការ រងស្រុកកៀនស្វាយទទួលផ្នែកយុត្តិធម៏បានលើកឡើងថា!
លោកនាយប៉ុស្តិ៍និមួយៗត្រូវទប់ស្គាត់រាល់ល្បែងសុីសងនៅថ្ងៃបុណ្យចូលចិន.វៀតណាមមិនឱ្យមានដាច់ខាត។
នាឱកាសនោះលោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបានជម្រុញដល់កងកម្លាំងនគរបាលទាំងអស់ត្រូវបន្តយកចិត្តទុកដាក់រក្សាការពារសន្តិសុខសណ្តាប់ធ្លាប់សុវស្ថិតភាពឱ្យបានល្អនៅក្នុងមូលដ្ឋានស្រុកកៀនស្វាយ។
លោកអធិការស្រុកកៀនស្វាយបានលើកឡើងថា!
លោកនាយប៉ុស្តិ៍ចុះណែនាំដល់បងប្អូនប្រជាពលរដ្ឋចិន.វៀតណាមនៅពេលដុតទានធូបត្រូវមានការប្រុងប្រយ័ត្ននៅមុនចេញដំណើរចេញពីផ្ទះត្រូវមានការប្រុងយ័ត្នក្រែងលោកើតហានិភ័យ។
លោកអធិការស្រុកបានសង្គត់ថា!កម្លាំងផ្នែកចរាចរណ៍និងកម្លាំងអត្តរាគមន៍ត្រូវត្រៀមកម្លាំង២៤ម៉ោងលើ២៤ម៉ោងជាពិសេសរថយន្តពន្លត់អគ្គិភ័យតែម្តង។















