
ខេត្តកណ្តាល:នៅរសៀលថ្ងៃសុក្រ ៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភ: ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំត្រួតពិនិត្យ និងស្រាវជ្រាវពាក់ព័ន្ធនិងប្រតិបត្ដការត្រួតពិនិត្យឆែកឆេរទីតាំងសង្ស័យប្រព្រឹត្ដបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)
ក្រោមអធិបតីភាព ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្ត តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ដកណ្ដាល នៅសាលប្រជុំសាលាខេត្តកណ្តាល។







