
ខេត្តកណ្តាល:ដោយមានក្តីអាណិតអាសូរពីសំណាក់ឯកឧត្តម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ចំពោះក្រុមគ្រួសារនៃសពប្អូនទាំងពីរនាក់ ជាប្តីប្រពន្ធ ដែលបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ រួមជាមួយអភិបាលរងក្រុង និងសហការី បានចូលរួមរំលែកទុក្ខ នាំយកថវិកាផ្ទាល់របស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវ រួមជាមួយអំណោយអនុសាខាកាកបាទក្រហមកម្ពុជាក្រុងអរិយក្សត្រ និងថវិកា ជូនដល់ក្រុមគ្រួសារនៃសពឈ្មោះ រុំ ជីវន្ត (ប្តី) និងប្រពន្ធឈ្មោះ តូច ស្រីល័ង បានទទួលមរណភាព ដោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅភូមិសាស្រ្ត 9NG សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល
។
បច្ចុប្បន្នសពទាំងពីរតម្កល់នៅគេហដ្ឋានសព ក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។








