
ស្រុកខ្សាច់កណ្ដាល :នៅ ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ លោកចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល បានបានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកខ្សាច់កណ្ដាល លើកទី២០ អាណត្តិទី៤ ក្រោមអធិបតីភាពលោក ខៀវ សុខណាត ប្រធានក្រុមប្រឹក្សាខ្សាច់កណ្តាល ដែលសមាសភាពចូលរួមមាន៖ គណ:អភិបាលស្រុក នាយក នាយករងរដ្ឋបាល លោកអធិការរងស្រុក មេបញ្ចាការកងរាជអាវុធហត្ថស្រុកស្តីទី ប្រធានការិយាល័យ អង្គភាព ចំណុះនិងជំនាញជុំវិញសាលាស្រុក និងលោក លោកស្រី មេឃុំទាំង១២ និងតំណាងប្រជាពលរដ្ឋ ស្ថិតនៅសាលប្រជុំសាលាស្រុក អគារ “ក”។













