
រាជធានីភ្នំពេញ:ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១២:៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ក្មេងទំនើងប្រើកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរបួសក្បាលផ្នែកខាងក្រោយរយ៉ាស់ប្រហែល៦០ស.ម របួសធ្ងន់) ប្រព្រឹត្តនៅចំណុចក្នុងបរិវេណវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ផ្លូវលេខ១២៨ ក្រុមទី១ ភូមិ១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ:
មានឈ្មោះ ពេញ កិត្តិគុណ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១១ វិទ្យាល័យ ជាស៊ីម សន្ធរម៉ុក ស្នាក់នៅផ្ទះលេខ៤៥ ផ្លូវលេខ៣៤៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
អធិការដ្ឋាននគរបាលខណ្ឌទួលគោកចាប់យកវត្ថុតាងរួមមាន៖កាំបិតបុ័ងតោដងឈើចំនួន០១ (ជារបស់ជនសង្ស័យឈ្មោះ ពេញ កិត្តិគុណ ប្រើកាប់ទៅលើជនរងគ្រោះឈ្មោះ ហើយ ចាន់សម្បត្តិ) ។
ជនរងគ្រោះ:
ឈ្មោះ ហើយ ចាន់សម្បត្តិ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី៩FR ស្នាក់នៅផ្ទះពុំចាំលេខ ផ្លូវលំ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនរងគ្រោះរងរបួសស្នាម: របួសក្បាលផ្នែកខាងក្រោយរយ៉ាស់ប្រហែល៦០ស.ម របួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម:) ដោយសារជនសង្ស័យឈ្មោះ ពេញ កិត្តិគុណ ប្រើកាំបិតបុ័ងតោកាប់នៅពេលកើតហេតុ) ។
បច្ចុប្បន្ន: ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមផ្លូវច្បាប់ ។





