
ខេត្តស្វាយរៀង:នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ លោក លឹម សៀងហេង អភិបាល នៃគណៈអភិបាលក្រុងបាវិត បានអញ្ជើញចុះត្រួតពិនិត្យ និងសិក្សាការជួសជុលផ្លូវ ១ខ្សែ ប្រវែង ២,០០០ ម៉ែត្រ នឹងការស្ដារប្រព័ន្ធប្រឡាយទឹក ហើយបានណែនាំដល់ប្រជាពលរដ្ឋដែលសាងសង់សំណង់រឹង លើចំណីផ្លូវឲរុះរើចេញ (ចាប់ពីកែងផ្លូវប្រឡាយព្រៃយាយរហូតដល់ផ្លូវបេតុងស្ថានីយប្រេងឥន្ធនៈកាតិច) ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ។ ក្នុងនោះដោយមានការចូលរួមពី លោកអភិបាលរងក្រុង លោកប្រធាន អនុប្រធានការិយាល័យសាធារណការក្រុង មន្ត្រីការិយាល័យភូមិបាលក្រុង លោកចៅសង្កាត់បាវិត លោកមេ ភូមិអនុភូមិ ក្រុមការងាររៀបចំសណ្តាប់ធ្នាប់ក្រុង និងក្រុមការងារជួសជុលផ្លូវ។


















