
ខេត្តស្វាយរៀង:នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ លោក លឹម សៀងហេង អភិបាល នៃគណៈអភិបាលក្រុងបាវិត បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត ស្វាយរៀង និង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយគណៈកម្មាធិការប្រជាជនខេត្តតៃនិញ នៃសាធារណរដ្ឋសង្គម និយមវៀតណាមដំណាក់កាល ២០២៦-២០៣០ និងពិធីអបអរសាទរចូលឆ្នាំប្រពៃណីជាតិវៀតណាម ឆ្នាំមមី គ.ស. ២០២៦ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មកម្សាន្ត CANA ស្ថិតនៅខេត្តតៃនិញ ប្រទេសវៀតណាម។ កិច្ចប្រជុំនេះ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងខេត្ត លោក នាយករងរដ្ឋបាលសាលាខេត្ត ឯកឧត្តមអគ្គនាយករដ្ឋាករទឹកស្វាយរៀង លោកប្រធានមន្ទីរនានាពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង ៣ខេត្ត លោកអភិបាល ក្រុង/ស្រុក ទាំង៨ លោកនាយក នាយករងទីចាត់ការសាលាខេត្ត លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោកឧត្តមសេនីយ៍ត្រីនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងលោកប្រធាន អនុប្រធានការិយាល័យសាលាខេត្ត។













