
(ខេត្តកណ្តាល)
លោកវរសេនីយ៍ឯកព្រុំសំណាងអធិការស្រុកកៀនស្វាយបានឱ្យដឹងថា!សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលកើតហេតុនៅ
ថ្ងៃទី០៨ខែកុម្ភះ ឆ្នាំ២០២៦វេលាម៉ោង១១:០០នាទី
ចំណុចកើតហេតុៈ ភូមិដូនសរឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនរងគ្រោះ ០១នាក់
ឈ្មោះប៊ូ សុឃន ភេទស្រីអាយុ៩០ឆ្នាំ ជនជាតិខ្មែរមុខរបរជរា មានទីលំនៅភូមិដូនសរឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនសង្ស័យ ០១នាក់
ឈ្មោះប៊ូ ចាន់ដារ៉ា ភេទប្រុសអាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះមានទីលំនៅភូមិដូនសរ ឃុំគគីរឮស្រុកកៀនស្វាយខេត្តកណ្ដាល(ជនវិបល្លាសស្មារតី ឃាត់ខ្លួន).
តេស្តទឹកនោមរកសារធាតុញៀន អវិជ្ជមាន(។
លោក ព្រុំ សំណាងបានឱ្យដឹងថា!នៅថ្ងៃទី០៨ខែកុម្ភះ ឆ្នាំ២០២៦វេលាម៉ោង០៩:០០នាទី ជនសង្ស័យបានធ្វើសកម្មភាពចាប់ទាញជនរងគ្រោះទម្លាក់ពីលើគ្រែ ខាងក្រោមផ្ទះនិងវាយជនរងគ្រោះ បណ្តាលឲ្យរបួសជាច្រើនកន្លែង ឃើញដូចនេះឈ្មោះលន ធឿន ភេទស្រីអាយុ៤៨ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ដូរមានទីលំនៅភូមិដូនសរឃុំគគីរ ស្រុកកៀនស្វាយ (ត្រូវជាក្មួយស្រីរបស់ជនរងគ្រោះ) បានទៅប្រាប់ឈ្មោះ ឡុងចាន់តារ៉ា ភេទប្រុសត្រូវជាមេភូមិដូនសរឃុំគគីរពីសកម្មភាពរបស់ជនសង្ស័យដែលបានប្រព្រឹត្តទៅលើជនរងគ្រោះ លុះដល់ពេលឈ្មោះលន ធឿន ភេទស្រីត្រឡប់មកពីផ្ទះមេភូមិវីញបាននាំបងប្អូនមករៀបចំកន្លែងឲ្យជនរងគ្រាៈសម្រាកនៅលើគ្រែក្រោមផ្ទះដើម្បីបញ្ចុកបបរ នឹងទឹកតែជនសង្ស័យស្រែកឡូឡានឹងតាមរករឿងឈ្មោះលន ធឿន ភេទស្រីមិនឲ្យបញ្ចុកបបរជនរងគ្រោះឡើយ ។ លុះដល់ម៉ោង១៣:៣០នាទី ថ្ងៃខែឆ្នាំដដែល ឈ្មោះលន ធឿន ភេទស្រីបានជិះម៉ូតូទៅប្រាប់កម្លាំងប៉ុស្តិ៍គគីរឲ្យជួយមកមើលជនសង្ស័យផងព្រោៈមិនអោយខ្លួនចូលមើលជនរងគ្រោះដើម្បីបញ្ចុកបបរនិងទឹកទេក្រោយពីទទួលបានពត៌មានភ្លាមកម្លាំងប៉ុស្តិ៍គគីរបានចុះទៅដល់ផ្ទះជនរងគ្រោះរួចបាននិយាយណែនាំជនសង្ស័យឈប់ស្រែកឡូឡា ពេលនោះជនសង្ស័យក៏យល់ព្រម ។ លុះដល់ម៉ោង១៤:៤០នាទី ថ្ងៃខែឆ្នាំដដែល ទើបបងប្អូនជនរងគ្រោះបានរាយការណ៍មកនគរបាលប៉ុស្តិ៍គគីរប្រាប់ថាជនរងគ្រោះបានដាច់ខ្យស់ស្លាប់ ក្រោយពីទទួលបានពត៌មានភ្លាមកម្លាំងប៉ុស្តិ៍គគីរសហការណ៍ជំនាញយុត្តិធម៌និងសហការជាមួយអាជ្ញាធរភូមិដូនស ចុះទៅដល់កន្លែងកើតហេតុឃើញជនរងគ្រោះបានស្លាប់ទៅហើយ ចំនែកជនសង្ស័យបានរត់គេចខ្លួនបាត់ មុននគរបាលមកដល់ភ្លាមកម្លាំងប៉ុស្តិ៍គគីរសហការជាមួយកម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ បាននាំគ្នាតាមស្វែងរកជនសង្ស័យរហូតដល់ថ្ងៃទី៩.២.២០២៦ ម៉ោង១៤:១០នាទី បានឃាត់ខ្លួនជនសង្ស័យនៅម្តុំជញ្ជីងថ្លឹងរថយន្ត ឋិតក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ យកមកអធិការដ្ឋានស្រុកដើម្បីសាកសួរ
។
នៅចំពោះមុខនគរបាលជនសង្ស័យមិនបានសារភាពទេ (និយាយមិនដឹងអីទាំងអស់)។
*គួរបញ្ជាក់ថា: ឈ្មោះប៊ូ ចាន់ដារ៉ា ភេទប្រុសជាជនវិបល្លាសស្មារតី ដោយសារទទួលគ្រោះថ្នាក់ចរាចរប៉ះពាល់ខួរក្បាលយ៉ាងធ្ងន់ធ្ងរនៅប្រទេសអូស្រ្តាលី ព្រមទាំងមានសំបុត្របញ្ជាក់ពីពេទ្យនៅប្រទេសអូស្រ្តាលីផងព្រោះធ្លាប់ទៅរស់នៅប្រទេសអូស្រ្តាលី អស់រយ:ពេល ២០ឆ្នាំជាមួយម្តាយបង្កើតដោយមានបញ្ហាខាងលើនេះហើយទើបសមត្ថកិច្ចប្រទេស អូស្រ្តាលីបានចាត់បញ្ជូនឈ្មោះប៊ូ ចាន់ដារ៉ាភេទប្រុស អោយមករស់នៅប្រទេសកម្ពុជាវិញ នៅជាមួយឈ្មោះប៊ូ សុឃនភេទស្រី ត្រូវជាជីដូនបង្កើត វ័យជរាហើយកន្លងមកអោយតែជនសង្ស័យមានអាការៈធ្វើទុកមិនស្រួលខ្លួនជនសង្ស័យតែងតែ ចាប់ធ្វើបាបជនរងគ្រោះជាញឹកញាប់ហើយកម្លាំងនគរបាលប៉ុស្ដិតែងតែចុៈអន្តរាគមន៍រហូត។








