
ខេត្តកណ្តាល:ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនរគបាលខេត្តកណ្តាលនាព្រឹកថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២៦ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលលក្រុងតាខ្មៅ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក ឃុន សុជាតិ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំដែលមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ។
សូមជម្រាបផងដែរថាលោកអនុសេនីយ៍ឯក ឃុន សុជាតិ បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២៦ បន្ទាប់ពីបញ្ចប់បេសកកម្ម ។
ឈ្លៀតក្នុងឱកាសនោះលោកអធិការក៏បានពាំនាំនូវការសួរសុខទុក្ខនិងថវិការមួយចំនួនរបស់លោកឧត្តមសេនីយ៍ទោស្នងការជូនលោកអនុសេនីយ៍ឯក ឃុន សុជាតិ និងសូមជូនពរអោយឆាប់ជាសះស្បើយដើម្បីចូលបំរើអង្គភាពវិញ ។






