
លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានបញ្ជាកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបន្ទាយដែកឃាត់ខ្លួនជនសង្ស័យបាន១នាក់ដោយពាក់ព័ន្ធនឹងករណីឆក់ទូរស័ព្ទដៃពីរនារីស្រស់ស្អាតម្នាក់កំពុងធ្វើដំណើរតាមដងផ្លូវជាតិលេខ១ !
ខេត្តកណ្តាល:ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯកព្រុំសំណាងអធិការនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែកបានឃាត់ខ្លួនជនសង្ស័យ១នាក់ដោយពាក់ព័ន្ធ
នឹងករណី: អំពើលួច (ឆក់ទូរស័ព្ទ)
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២៦ វេលាម៉ោង១៣:៣០នាទី
ដែលស្ថិតនៅចំណុចកើតហេតុ: លើផ្លូវជាតិលេខ១ ស្ថិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះ ០១នាក់ឈ្មោះចាន់ លក្ខិណា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្នភូមិព្រៃគុយ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ។
ជនសង្ស័យ ០១នាក់ ឈ្មោះថន រិទ្ធី (វៃ) ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)
-ធ្លាប់ប្រើប្រាស់គ្រឿងញៀនរយះពេល ៣ឆ្នាំ
-តេស្តទឹកនោមរកសារធាតុញៀន វិជ្ជមាន(+)
សម្ភារះបាត់បង់:
ទូរស័ព្ទដៃ១គ្រឿងម៉ាក(iPhone.១៦Pro Max ពណ៍ប្រផេះសំបកក្រៅពណ៍ផ្កាឈូក)
វត្ថុតាងចាប់យករួមមាន:
១. ម៉ូតូ១គ្រឿង ម៉ាកHONDA HONDA.Dream.Fi(សង់ប៊ិច) ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CI-7112 (របស់ជនសង្ស័យ) ។
២. ទូរស័ព្ទដៃចំនួន២គ្រឿង ម៉ាកiPhone.6s ពណ៍ទឹកប្រាក់(របស់ជនសង្ស័យ) និងទូរស័ព្ទដៃ១គ្រឿង ម៉ាកiPhone16Pro Max (របស់ជនរងគ្រោះ) ។
លោកអធិការស្រុកបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿង ម៉ាកCsoppy ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1NU-5531 ធ្វើដំណើរមកពីភ្នំពេញទៅអ្នកលឿងពេលជិះម៉ូតូមកដល់ជិតស្តុបកំពង់ផែត្រូវបានម្តាយបង្កើតតេទូរស័ព្ទមកសួរនាំជនរងគ្រោះបានបង្អង់ម៉ូតូដកទូរស័ព្ទចេញពីកាបូបនិយាយជាមួយម្តាយស្រាប់តែមានជនសង្ស័យឈ្មោះថន រិទ្ធី(វៃ) ភេទប្រុស ពាក់អាវសាច់ក្រណាត់ពណ៌ក្រលាការ៉ូប្រផេះលាយខៀវដៃខ្លីស្លៀកខោកាប៊យជើងខ្លីពណ៍ទឹកបុិច(ម្នាក់ឯង) ជិះម៉ូតូ១គ្រឿងម៉ាកHONDA.Dream.Fi(សង់ប៊ិច) ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1CI-7112 បានឆក់យកទូរស័ព្ទដៃពីជនរងគ្រោះបានហើយក៏ជិះម៉ូតូវ៉ាផុតជនរងគ្រោះបត់តាមស្តុបកំពង់ផែទៅផ្លូវ១២A ជិះម៉ូតូគេចខ្លួនបាត់ទៅ ចំណែកជនរងគ្រោះបានជិះម៉ូតូមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ នគរបាលបន្ទាយដែក ពេលទទួលបានពាក្យបណ្តឹងភ្លាមកម្លាំងប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុនិងធ្វើការស្រាវជ្រាវរកមុខសញ្ញាបន្ត រហូតដល់ម៉ោង១៥:៥០នាទី ថ្ងៃខែឆ្នាំដដែល ប៉ុស្តិ៍នគរបាលបន្ទាយដែកបានទទួលទូរស័ព្ទពី ឈ្មោះ សៅរ៍ សុវណ្ណសិលា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទូរស័ព្ទ មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បានតេទូរស័ព្ទមកប្រាប់នគរបាលប៉ុស្តិ៍បន្ទាយដែកថា: មានគេយកទូរសព្វ័មកលក់ សង្ស័យមិនស្រួលទេ ទទូលបានពត៏មានកម្លាំងប៉ុស្ដិបានចេញអន្តរាគមន៏តែជនសង្សូយបានគេចចេញ បាត់ពីកន្លែងលក់ទូរសព្វ័។ កម្លាំងនគរបាលប៉ុស្ដិបានសាកសួរពត៍មានពីម្ចាស់ហាង លក់ទូរសព្វ័ នឹងរហូតកំណត់បានលើមុខសញាសង្ស័យ តាមរយៈ រូបភាពដែលម្ចាស់ហាង បានលួចថត រូបជនសង្ស័យដែលបានយកទូរសព័្វមកចង់ដាក់បញ្ចំ។ កម្លាំងប៉ុស្ដិបន្តតាមនិងស្រោវជ្រាវរហូតដល់ ម៉ោង១៧:៣៥នាទី ថ្ងៃខែឆ្នាំដដែល ក៏ឃើញជនសង្ស័យនៅចំណុចភូមិកណ្តាលលើ ឃុំបន្ទាយដែកស្រុកកៀនស្វាយ និងបានឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសាកសួរ នៅចំពោះមុខនគរបាលជនសង្ស័យបានឆ្លើយសារភាពថា: ខ្លួនពិតជាបានឆក់យកទូរស័ព្ទដៃ១គ្រឿងពីរជនរងគ្រោះពិតប្រាកដមែន !
មូលហេតុខ្លួនត្រូវការប្រាក់ទិញថ្មាំញៀនប្រើប្រាស់ ។
ក្រោយពីការសាកសួររួច យោងតាមបណ្ដឹងរបស់ជនរងគ្រោៈ និងចម្លើយសារភាព របស់ជនសង្ស័យ កម្លាំងជំនាញប៉ុស្តិ៍បន្ទាយដែកបញ្ជូនខ្លួនជនសង្ស័យរួមទាំងវត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់។










