
រាជធានីភ្នំពេញ:ដោយបានការអនុញ្ញាតិពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនៅថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៤និង៣០នាទី លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានដឹកនាំបើកកិច្ចប្រជុំ៖
-ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន-វៀតណាម ឆ្ន២០២៦ ។ ផ្សព្វផ្សាយ សេចក្ដីណែនាំលេខ ០០៤ សណន របស់ក្រសួងមហាផ្ទៃ។
-ការងារព្រហ្មទណ្ឌការងារសន្ដិសុខ
-ការងាររៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារដេីមគរ និងផ្សារនាគមាស និងជំរុញកម្លាំងចុះតាមគោលដៅកក់ស្ទះ។
-ការងារគ្រប់គ្រងជនបរទេសការងារសេនាធិការប្រកាសប្រមូលផ្តុំកម្លាំង ពង្រឹងកម្លាំងត្រៀមអន្ដរាគមន៍ និងចាំទទួលបទបញ្ជារបស់ថ្នាក់ដឹកនាំ២៤ម៉ោង/ ២៤ម៉ោង
ដែលមានសមាសភាពចូលរួម៖លោក-លោកស្រី អធិការរង លោក-លោកស្រី នាយផ្នែក លោកនាយប៉ុស្ដិ៍ និងមន្ត្រីជានារីទាំង១០ ប៉ុស្តិ៍ ។














