
រាជធានីភ្នំពេញ: នៅថ្ងៃទី១៦ ខែ កុម្ភ: ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១៥:៣០នាទី រហូតដល់ម៉ោង១៧:៣០នាទី លោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបានបញ្ជាកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០២នាក់ជាបន្តបន្ទាប់ករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ក្មេងទំនើង០២ក្រុមបានវាយប្រហារគ្នាយកមួកការពារសុវត្ថិភាពនិងប្រើដៃដេញគប់និងវាយគ្នាទៅវិញទៅមក) ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំង០២នាក់នៅចំណុច០២ទីតាំងផ្សេងគ្នា ។
ទី១-ឃាត់ខ្លួនជនសង្ស័យឈ្មោះ កេង វិចរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅចំណុចមុខផ្ទះជួលមិនចាំលេខ ផ្លូវលេខ១០៥K ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែ កុម្ភ: ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១៥:៣០នាទី។
ទី២-ឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៉ាល់ បូរ៉ា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅចំណុចបណ្ដោយផ្លូវលេខ៥៧២ ក្រុមទី៤៣ ភូមិ៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែ កុម្ភ: ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១៧:៣០នាទី ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចលើដងផ្លូវលេខ៥២៨ កែងផ្លូវលេខ៣៥៣ ក្រុមទី៥ ភូមិ២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែ កុម្ភ: ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១៦:៥៧នាទីល្ងាច ។
ជនសង្ស័យ:
១-ឈ្មោះ កេង វិចរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១១ D1 វិទ្យាល័យឥន្ទ្រទេវី ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវលេខ១០៥K ភូមិសំរោងទាវ សង្កាត់ ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
២-ឈ្មោះ ប៉ាល់ បូរ៉ា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១១ D2 វិទ្យាល័យឥន្ទ្រទេវី ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវបេតុង សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
កម្លាំងនគរបាលបានចាប់យកវត្ថុតាងរួមមាន៖
ម៉ូតូ០១គ្រឿងម៉ាក HONDA TODAY ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ 1GW-8595 លេខតួនិងលេខម៉ាស៊ីន: 1514035 និងទូរស័ព្ទដៃ០១គ្រឿងម៉ាក I PHONE11 ពណ៌ត្រាវ ប្រើប្រាស់ស៊ីមកាតលេខ : 093 258 994 (ចាប់យកពីជនសង្ស័យឈ្មោះ កេង វិចរ៉ា) ។
បច្ចុប្បន្ន: ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមផ្លូវច្បាប់



