
ខេត្តកំពង់ចាម នៅព្រឹកថ្ងៃពុធ ទី១៨ ខែកុម្ភ: ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងសហការី បានចុះសាកសួរសុខទុក្ខ និងនាំអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឧបត្ថម្ភដល់ លោកវរសេនីយ៍ត្រី ម៉ក់ បូរ៉ា នាយផ្នែកបញ្ជាចរាចរណ៍ នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញបេសកកម្ម ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម ។
អំណោយរួមមាន: ថវិកា ១,០០០,០០០៛, អង្ករ ២បេ (២៥គីឡូក្រាម/បេ), មីជាតិ ១កេស, ត្រីខ ១យួ, ទឹកត្រី ១យួ, ទឹកស៊ីអ៊ីវ ១យួ, ភេសជ្ជៈ ១កេស, ទឹកសុទ្ធ ២កេស និងសំលៀកបំពាក់ចម្រុះ ១កញ្ចប់ ផងដែរ ។
ស្ថិតក្នុងឱកាសនោះដែរ លោកឧត្ដមសេនីយ៍ទោស្នងការក៏បាននាំប្រសាសន៍ផ្ដាំផ្ដើសាកសួរសុខទុក្ខរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងបានស្នើឱ្យគ្រូពេទ្យឯកទេស បន្ដជួយព្យាបាលមុខរបួសឱ្យបានឆាប់ជាសះស្បើយ និងបានរៀបចំដោះស្រាយលើការចំណាយក្នុងការសម្រាកព្យាបាលជំងឺ បន្ថែមទៀត ។







