
ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានរៀបចំពិធីសូត្រមន្ត និងប្រគេនទេយ្យទានព្រះសង្ឃ នៅវត្តកែវវិជ័យ ស្ថិតក្នុងឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ពីធីសូត្រមន្តថ្វាយព្រះពរសម្តេចម៉ែ ត្រូវបានរៀបចំឡើងក្រោមវត្តមាន ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្តពោធិ៍សាត់ និងលោកជំទាវ អាំង សុជាតា ខូយរីដា អនុប្រធានកិត្តិយស និងជាប្រធានក្រុមការងារឥស្សរជនឆ្នើម ថ្នាក់សាខា ព្រមទាំងមានការអញ្ជើញចូលរួមពី លោកអនុប្រធានអចិន្ត្រៃយ៍ នាយក នាយករងសាខា សមាជិក សមាជិកាសាខា យុវជនកាកបាទក្រហមខេត្ត យាយជី តាជី និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។



















