
រដ្ឋបាលស្រុកខ្សាច់កណ្តាល៖ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំយុវជនស្រុក ឃុំទាំង១២ឃុំ និងវិទ្យាល័យ ចំនួន១០០០នាក់ ចូលរួមព្រឹត្តិការណ៍ ការធ្វើដំណើរថ្មើរជើង “Solidarity March” ដើម្បីបង្ហាញក្តីស្រលាញ់សម្រាប់កម្ពុជា និងការរួមគ្នាជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ពីសាលមហោស្រពកោះពេជ្រ ឆ្ពោះទៅកាន់វិមានឯករាជ្យ រាជធានីភ្នំពេញ។
សូមសម្តែងនូវការដឹងគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាអគ្គមគ្គទេសក៍ដ៏ឆ្នើម ក្នុងការការពារអធិបតេយ្យ បូរណភាពដែនដី កិត្យានុភាពជាតិ និងដែលតែងតែផ្តល់ភាពកក់ក្តៅ និងសេចក្តីសុខសាន្តដល់ប្រជាជនខ្មែរគ្រប់រូប។
យើងខ្ញុំគ្រប់ៗរូប បេ្តជ្ញាបន្តជឿជាក់ និងចូលរួមគ្រប់កាលៈទេសៈទាំងអស់ជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតក្នុងបុព្វហេតុជាតិមាតុភូមិ។











