
ខេត្តកណ្តាលថ្ងៃទី២២ខែមិថុនាឆ្នាំ២០២៥ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល និងលោកជំទាវ បុត្រា បុត្រី និងក្រុមគ្រួសារ បានអញ្ជើញ មកប្រគេនទានព្រះវស្សា ដល់ព្រះសង្ឃ នៅវត្តចុងកោះ និងវត្តក្បាលកោះ នៃសង្កាត់កោះឧកញ៉ាតី ដែលមានការចូលរួមពីលោកស្រី ឡុង ណាវី អភិបាលរងស្រុកពញាឭ មន្ត្រីរដ្ឋបាលស្រុកខ្សាច់កណ្តាល កញ្ញា ពុត សុភ័ក្រ សមាជិកក្រុមប្រឹក្សាក្រុងអរិយក្សត្រ លោក ម៉ៅ សេង ចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ស្មៀន ជំនួយការសង្កាត់ ។












