
ខេត្តកំពង់ឆ្នាំង:នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ លោក ពេជ្រ កែវមុនី អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលជុំទី២ នៃកម្មវិធីការអប់រំភាពជាអ្នកដឹកនាំក្នុងវិស័យទឹកស្អាត និងអនាម័យ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។
វគ្គបណ្ដុះបណ្ដាល មានការអញ្ជើញចូលរួមពីលោក យឿន សារិត គ្រូបង្គោលនៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ គ្រូបង្គោលរដ្ឋបាលខេត្ត និងរដ្ឋបាលស្រុក នៃខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ក្នុងគោលបំណងពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងវិស័យទឹកស្អាត និងអនាម័យ។




