
ខេត្តបន្ទាយមានជ័យ: នៅរសៀលថ្ងៃអង្គារ ១៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ លោក ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ដឹកនាំផែនការងារព្រំដែនគោក លោកអធិការនគរបាលក្រុងស្រុកទាំង៥ដែលជាប់ព្រំដែន មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកទាំង៤ លោកនាយប៉ុនស្តិ៍នគរបាលរដ្ឋបាលទាំងជាប់បន្ទាត់ព្រំដែន អញ្ជើញចូលរួមប្រជុំការងារគណៈកម្មការត្រួតពិនិត្យការដឹកជញ្ជូនឆ្លងដែនខុសច្បាប់ និងការងាររឺត បន្ដឹងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅសាលាខេត្តបន្ទាយមានជ័យ ។ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពី កងកម្លាំង ទាំងបីប្រភេទ លោកមេឃុំសង្កាត់ និងអង្គភាពពាក់ព័ន្ធជាច្រើនរូប ៕












