ទីតាំងល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញក្នុងស្រុកបាទី កំពុងបើកលេងយ៉ាងអនាធិបតេយ្យ ខណៈសមត្ថកិច្ច និងអជ្ញាធរ មិនហ៊ានបង្ក្រាប!
ខេត្តតាកែវ ÷ សេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋប្រាប់មកថា ទីតាំងល្បែងជល់មាន់តាំងប្រព័ន្ធអនឡាញ មានទីតំាងជល់មាន់អនទ្បាញមួយកន្លែង ដែលសិត្ថនៅភូមិព្រែក ឃុំចំបុី ស្រុកបាទី ខេត្តតាកែវកំពុងតែបើកលេងយ៉ាងអនាធិបតេយ្យប្រហែលមានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពលទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
ជាមួយគ្នានេះ ប្រជាពលរដ្ឋក្នុងស្រុកបាទីបានដាក់ការសង្ស័យ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មួយចំនួន សម្ងំទទួលលាភសក្ការៈ និងផលប្រយោជន៍ ខ្លះៗពីម្ចាស់ទីតាំងល្បែងសុីសង មួយកន្លែងនេះ រួចហើយ មើលទៅ ទើបមានបើកល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ទុកឱ្យក្រុមញៀនល្បែងប្រុសស្រី ក្មេងចាស់ នាំគ្នាចូលលេងយ៉ាងពេញបន្ទុក គ្មានការបង្រ្កាប! ឬទប់ស្កាត់ ទាល់តែសោះ។
ហេតុដូច្នេះហើយ ប្រជាពលរដ្ឋ សំណូមពរទៅដល់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ ជាពិសេស លោក ហ៊ុច ភា អភិបាលខេត្តតាកែវ ជួយចាត់មន្ត្រីក្រោម ឱវាទ ចុះទប់ស្កាត់ ទង្វើមិនប្រក្រតី របស់ បុគ្គលដែលហ៊ានបើកល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ ស្ថិតក្នុងស្រុកខាងលើនេះ ផងទាន៕





