ក្រុងបាវិត នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលក្រុងបាវិត បានរៀបចំកិច្ចប្រជុំការងារចាំបាច់មួយចំនួន ស្ដីពីការស្រង់ស្ថិតិ និងទប់ស្កាត់ក្មេងទំនើងនៅតាមសង្កាត់ ភូមិ និងសាលារៀន។ កិច្ចប្រជុំនេះក្រោមអធិបតីភាពលោក លឹម សៀងហេង អភិបាលក្រុងបាវិត និងមានការចូលរួមពី លោកអភិបាលរងក្រុង លោកនាយករដ្ឋបាលស្ដីទី កងកម្លាំងប្រដាប់អាវុធទាំងបី លោកប្រធានការិយាល័យអប់រំក្រុង លោកនាយកសាលាវិទ្យាល័យ អនុសាលាវិទ្យាល័យ និងលោកនាយកសាលាបឋមសិក្សាទាំង១៧ ក្នុងក្រុង។
















