
ខេត្តត្បូងឃ្មុំ ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា (ស.ម.ន) ខេត្តត្បូងឃ្មុំ នៅថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក បួន សេងសុពិសិដ្ឋ នាយការិយាល័យបុគ្គលិក និងជាលេខាធិការ ស.ម.ន ខេត្តត្បូងឃ្មុំ និងកម្លាំការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ព្រមទាំងសហការី ចូលរួមពិធីគោរពវិញ្ញណក្ខន្ធ និងបាននាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦,០០០,០០០ រៀល និងបច្ច័យចូលរួមបុណ្យសព ចំនួន ៨,៣៥០,០០០ រៀល ដែលបានមកពីការគៀងគររបស់លោកឧត្តមសេនីយ៍ស្នងការ ប្រគល់ជូនលោក ចេង សុកុម៉ា ត្រូវជាបងបង្កើត សពលោកវរសេនីយ៍ត្រី ចេង សេងណា មន្រ្តីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ដោយរោគាពាធ នៅភូមិថ្លុកអណ្ដូង សង្គាត់ស្លរក្រោម ក្រុងសៀមរាប ខេត្តសៀមរាប ៕













