
ខេត្តកណ្តាល:រសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥លោកចេង ឌីណា អភិបាលនៃគណៈស្រុកខ្សាច់កណ្តាលរួមជាមួយលោកមេឃុំពុកឫស្សី បានចុះសួរសុខទុក្ខពលករសំណាកស្រុកត្រឡប់មកពីប្រទេសថៃ និងជនភៀសសឹក ចំនួន ០៤គ្រួសារ នៅឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ព្រមទាំងនាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ទទួលបន្ទុកចលនាយុវជន និងជាអគ្គនាយក នៃធនាគារអភិវឌ្ឍជនបទ និងកសិកម្ម ដោយជូនក្នុងមួយគ្រួសារ ទទួលបាន អង្ករ មួយបេ(៥០ គីឡូក្រាម) ទឹកសុីអុីវ មួយយួរ ទឹកត្រី មួយយួរ ត្រីខ មួយយួរ និងមី មួយកេស ផងដែរ។














