
ខេត្តស្វាយរៀង:នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ លោក លឹម សៀងហេង អភិបាល នៃគណៈអភិបាលក្រុងបាវិត បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមមានលោក លោកស្រី អភិបាលរងខេត្ត ប្រធានតំណាងសាលាដំបូងខេត្ត តំណាងព្រះរាជអាជ្ញាខេត្ត កងកម្លាំងប្រដាប់អាវុធក្នុងខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត និងអភិបាលក្រុង ស្រុកទាំង០៨ ក្នុងខេត្តស្វាយរៀង។











