
ខេត្តកំពង់ចាម នៅព្រឹកថ្ងៃ អង្គារ ៣កើត ខែ ភទ្របទ ឆ្នាំ ម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃ ទី ២៦ខែសីហា ឆ្នាំ២០២៥ លោក ឡុង ខេង អភិបាលរងស្រុក តំណាងលោក ភោគ សាវុធ អភិបាលនៃគណ:អភិបាលស្រុកនិងជាប្រធានគណ:កម្មាអធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកងមាសនិង មន្ត្រីប្រចាំការអនុសាខា បានចូលរួមជាមួយ ឯកឧត្តម ទូច ឆៃ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមនិងសហការី ចូលរួមរំលែកទុក្ខគ្រួសពក្មេងលង់ទឹកចំនួន៣គ្រួសារ ១ ឈ្មោះ សាន ដូង ប្រពន្ធឈ្មោះណាក់ សាវ៉េត ២ឈ្មោះរ៉ា ភារិទ្ធ ប្រពន្ធឈ្មោះហ៊ន ចាន់ថន ៣ឈ្មោះស៊ុត ឧត្តម ប្រពន្ធឈ្មោះយ៉ុន ចាន់ទីនៅភូមិព្រែកគ្រួសលិច ឃុំសូរគង ស្រុកកងមាស និងបានយកអំណោយមនុស្សធម៌ផ្ដល់ជូនក្នុង១គ្រួសារទទួលបាន:
អង្ករ ៥០ គីឡូក្រាម
មីជាតិ ២ កេស
ត្រី ខ ២យួរ
ទឹកផ្លែឈើ ២កេស
ទឹកបរិសុទ្ ២កេស
ថវិកាសាខាកាកបាទក្រហមខេត្ត
ចំនួន ៥០០.០០០រៀល
ថវិកាអនុសាខាកាកបាទក្រហមស្រុក
កងមាសចំនួន ១០០.០០០រៀល
សរុបថវិកា១គ្រួសារទទួលបានចំនួន
៦០០.០០០រ(ប្រាំមួយរយពាន់រៀល។






