
(ស្រុកកៀនស្វាយ)
ថ្ងៃទី២៦ខែសីហាឆ្នាំ២០២៥នៅស្នាក់ការគណបក្សឃុំគគីរស្រុកកៀនស្វាយខេត្តកណ្តាលបានរៀបចំពិធីសំណេះសំណាលនិងចែកថវិកាដល់សិស្សានុសិស្ស ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ(ហៅបាក់ឌុប)នាថ្ងៃទី២៨-២៩ ខែសីហាឆ្នាំ២០២៥។
ក្រោមអធិបតីភាពលោកស្រីដឹប អេងអភិបាល រងស្រុកកៀនស្វាយនិងលោកស្រីង៉ាមវាសនា នាយករដ្ឋបាលស្រុកនិងលោកមុតសារិទ្ធប្រធានក្រុមប្រឹក្សាឃុំគគីរនិងលោកលោកស្រីក្រុមប្រឹក្សាឃុំ
ស្មៀនឃុំជំនួយការរដ្ឋបាលឃុំ
លោកលោកស្រីមេភូមិនិងសិស្សានុសិស្សសរុបមានចំនួន១៥៤នាក់ក្នុងនោះម្នាក់ៗបានទទួលថវិកាចំនួន១០មុឺនរៀល។
នៅក្នុងឱកាសនោះលោកស្រីអភិបាល រងស្រុកកៀនស្វាយមានប្រសាសន៍ថា!ក្មួយៗត្រូវថែទាំសុខភាពឱ្យបានល្អនៅពេលក្មួយចេញពីផ្ឋះជិះម៉ូតូត្រូវមានការប្រុងប្រយ័ត្នកំុឱ្យមានគ្រោះថ្នាក់ចរាចរណ៍និងចូលទៅដល់មណ្ឌលប្រឡងកំុភ្លេចយកកាតនិងពេលចូលទៅដល់ក្នុងបន្ទប់ត្រូវកត់លេខតុមុនគេបង្អោះ។
លោកស្រីអភិបាលរងស្រុកកៀនស្វាយនិងសូមជូនពរដល់ក្មួយៗឱ្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិជាប់ទាំងអស់គ្នា។












