
ខេត្តសៀមរាប:នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារកងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ឯក យិន ពិសិទ្ធ តំណាងលោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានទៅសួរសុខទុក្ខ លោកស្រី អនុសេនីយ៍ទោ ស៊ាន សារ័ត្ន នាយរងការិយាល័យផែនការ ដឹកជញ្ជូន ដែលកំពុងសម្រាកលំហែរមាតុភាព នៅគេហដ្ឋានស្ថិតក្នុង ភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ។
ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិការចំនួន ១,១១០,០០០រៀល និងសម្ភារៈប្រើប្រាស់មួយចំនួន ជាអំណោយក្នុងការសួរសុខទុក្ខផងដែរ ៕




