
ខេត្តត្បូងឃ្មុំ:នៅថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក បួន សេងសុពិសិដ្ឋ នាយការិយាល័យបុគ្គលិក និងសហការី បានចូលរួមពិធីគោរពវិញ្ញណក្ខន្ធ និងបាននាំយកបច្ច័យរបស់លោកឧត្តមសេនីយ៍ស្នងការ ចំនួន ១,៥០០,០០០ រៀល ចូលរួមបុណ្យសពលោកវរសេនីយ៍ត្រី ម៉ុក សារ៉ាន់ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រូចឆ្មារ ដែលបានទទួលមរណភាព កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ដោយរោគាពាធ នៅភូមិដីឥដ្ឋ សង្គាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ស្ថិតក្នុងឱកាសដ៏សែនក្រៀមក្រំបំផុតនេះ លោកវរសេនីយ៍ឯក សូមចូលរួមសម្តែងនូវសមានទុក្ខដោយក្ដីអាឡោះអាល័យ និងឧទ្ទិសបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសាកសិទ្ធក្នុងលោក
សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់លោកវរសេនីយ៍ត្រី ម៉ុក សារ៉ាន់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕











