
អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារជំនាញ និងផ្សព្វផ្សាយផែនការចាំបាច់ ចំពោះមុខមួយចំនួន ដូចខាងក្រោម:
១-កិច្ចប្រជុំគណៈស្នងការ
២-បូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងទិសដៅបន្ដ
៣-ផ្សព្វផ្សាយផែនការ ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ព្រមទាំងពិធីបុណ្យកឋិនទាន ក្នុងពេល និងនាពេលខាងមុខនេះ
៤-បន្ដពង្រឹងកិច្ចសហការល្អ ជាមួយកម្លាំងអាជ្ញាធូរមូលដ្ឋាន
៥-ពង្រឹងវិធានការ បង្ការ ទប់ស្កាត់ រាល់សកម្មភាពបទល្មើស
៦-ចំពោះការអុកឡុកពីការបង្ករឡើងដោយក្មេងទំនើង បើទោះបីមានការថយចុះគួរឱ្យគត់សម្គាល់ក៏ពិតមែន តែគ្រប់ជំនាញពាក់ព័ន្ធ ត្រូវបន្ដ ទប់ស្កាត់ និងប្រើវិធានការក្ដៅ បង្ក្រាបគ្មានការលើកលែងឡើយ
៧-ពង្រឹងវិធានការរឹតបន្ដឹងច្បាប់ចរាចរណ៍ ដោយប្រើវិធានការផ្សព្វផ្សាយច្បាប់ឱ្យបានផុលផុស
៨-ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងការសម្រួលចរាចរណ៍នៅតាមដងផ្លូវ ចំណុចប្រឈម ទីកន្លែងកំសាន្ត និងពិសេសនៅតាមវត្តអារាម
៩-ពង្រឹងការល្បាតចល័ត និងកម្លាំងប្រចាំការ ត្រៀមចេញអន្តរាគមន៍ ២៤/២៤ម៉ោង ដើម្បីធានា បាននូវការ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានខេត្តកំពង់ចាមទាំងមូល ៕














