
(កំពង់ចាម)៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ វេណ៦ នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង លោកជំទាវ និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមពិធីបង្សុកូល ឧទ្ទិសកុសលជូនឌួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ក្រោមវត្តមានលោកជំទាវ លាង វួចឆេង ឧត្តមភរិយា សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ព្រមទាំងកូនចៅ សាច់ញាតិ រួមនិងការឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ វិរៈកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា ស្ថិតនៅមណ្ឌលបូជនីយដ្ឋាន សម្តេចឧត្តមទេពញាន ហ៊ុន ណេង ស្ថិតនៅក្នុង ភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕











