
ក្រុងអរិយក្សត្រ:អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រនៅរសៀលថ្ងៃសុក្រ ១២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥
វេលាម៉ោង២ៈ៣០នាទីរសៀល
នៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្របានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែនិងលើកទិសដៅខែថ្មីព្រមទាំងផ្សព្វផ្សាយផែនការថ្មីៗ ដែលលោកអធិការទេីបទទួលបានពីស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្រោមអធិបតីភាព
លោកវរសេនីយ៍ទោ រស់ បាលីន អធិការនគរបាលក្រុងអរិយក្សត្រសមាសភាពចូលរួម៖លោក លោកស្រីអធិការរង នគរបាលក្រុងលោក លោកស្រី នាយផ្នែកនិងមន្ត្រីផ្នែក
លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១សង្កាត់









