
ខេត្តកណ្តាល:នាព្រឹកថ្ងៃពុធ ២កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពស២៥៦៩ ត្រូវនិងថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការយកចិត្តទុកដាក់ពី លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ អមដំណើរដោយ លោក ផុន គីមឡុង អភិបាលរងក្រុង និង
មានការចូលរួមពី៖លោក អ៊ុំ ឌុល ចៅសង្កាត់ពាមឧកញ៉ាអុង លោក លី ហុង សមាជិកក្រុមប្រឹក្សាសង្កាត់លោក ដឿន សារ៉ាន់ នាយប៉ុស្តិ៍នគរបាលសង្កាត់ និងមន្ត្រីប៉ុស្តិ៍ លោកមេភូមិ អនុភូមិ វាលធំ បានអញ្ជើញ ចុះសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយគ្រួសារកងទ័ពជួរមុខឈ្មោះ ខន សុខនៀត ភេទប្រុស អាយុ២១ឆ្នាំ មុខ របរ អង្គភាពកងអង្គរក្ស មានទីលំនៅ ភូមិ វាលធំ សង្កាត់ ពាមឧកញ៉ាអុង ក្រុង អរិយក្សត្រ ខេត្តកណ្តាល ហេីយ បច្ចុប្បន្ននេះ កំពុងឈរជើងនៅតំបន់ព្រះវិហារ។
ក្នុងនោះផងដែរ លោកអភិបាលក្រុង បាននាំយកនូវគឿងបរិភោគ និងថវិកាមួយចំនួនដូច
ខាងក្រោម៖អង្ករ ២៥ គីឡូក្រាមមី ២ កេះទឹកត្រី ១ យួរទឹកស៊ីអ៉ីវ ១ យួរ
ទឹកសុទ្ធ ២កេះ និងថវិកា ១០០.០០០រៀល។








