
ខេត្តត្បូងឃ្មុំ ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក វ៉ា រ៉ា នាយការិយាល័យភស្តុភារ និង លោកវរសេនីយ៍ទោ វ៉ាន់ ណាក្រូ នាយការិយាល័យសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត ព្រមទាំងសហការី ចុះជួបសំណេះសំណាលសួរសុខទុក្ខ នឹងបាននាំយកថវិកាមិត្តជួយមិត្ត ភេសជ្ជៈ និងសម្ភារៈ មួយចំនួន ដែលបានមកពីគៀងគររបស់ លោកឧត្តមសេនីយ៍ស្នងការ ប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក ទឹម សុវណ្ណលីដា នាយរងការិយាល័យសុខាភិបាល កំពុងសម្រាកលំហែមាតុភាព នៅគេហដ្ឋាន ភូមិពោធិ៍កិល សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ៕




