
ស្រុកខ្សាច់កណ្ដាលខេត្តកណ្តាល:ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥លោក អែតដា ដូរ៉ាមី អភិបាលរងស្រុក តំណាងលោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល បានចូលរួមកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកខ្សាច់កណ្ដាល លើកទី១៦ អាណត្តិទី៤ ក្រោមអធិបតីភាពលោក ខៀវ សុខណាត ប្រធានក្រុមប្រឹក្សាខ្សាច់កណ្តាល ដែលសមាសភាពចូលរួមមាន គណ:អភិបាលស្រុក នាយក នាយករងរដ្ឋបាល មេបញ្ជាការកងកម្លាំងទាំង៣ ប្រធានការិយាល័យ អង្គភាព ចំណុះនិងជំនាញជុំវិញសាលាស្រុក និងលោក លោកស្រី មេឃុំទាំង១២ និងតំណាងប្រជាពលរដ្ឋ ស្ថិតនៅសាលប្រជុំសាលាស្រុក។















