
ខេត្តស្វាយរៀង:នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីក្រុងពាលី ជួសជុល និងកែលម្អ រមណីយដ្ឋានទួលព្រៃយាយដូន ស្ថិតនៅរមណីយដ្ឋានទួលព្រៃយាយដូន ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។ ពិធីនេះដែរ មានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីខេត្ត លោក លោកស្រី តំណាងមន្ទីរនានាជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សាក្រុង លោក លោកស្រីសមាជិកក្រុមប្រឹក្សាក្រុង លោកអភិបាលក្រុង លោក លោកស្រីអភិបាលរងក្រុង លោកនាយករដ្ឋបាលស្ដីទី លោក លោកស្រី ប្រធានការិយាល័យចំណុះក្រុង លោកចៅសង្កាត់បាវិត ក្រុមប្រឹក្សាសង្កាត់ និងលោកមេភូមិ។


















