
(ស្រុកកៀនស្វាយ)ថ្ងៃពុធ១រោចខែអស្សុជឆ្នាំម្សាញ់ សប្តស័កព.ស២៥៦៩ត្រូវនឹងថ្ងៃទី០៨ខែតុលាឆ្នាំ២០២៥នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយខេត្តកណ្តាលមានបើកកិច្ចប្រជុំពង្រឹងការងាររក្សាសន្តិសុខសុវត្ថិភាពនៅក្នុងមូលដ្ឋាននិងការរៀបចំកម្មវិធីបើកវគ្គបំប៉នជំនាញទាំង៦ជូនដល់ប្រជាការពារក្រោមការដឹកនាំប្រជុំ។
ក្រោមអធិបតីភាពលោកវរសេនីយ៍ឯកព្រុំ សំណាងអធិការនគរបាលស្រុកកៀនស្វាយ។
មានការចូលរួមពីលោក លោកស្រីអធិការរង
ទទួលផែនការងារគ្រប់ផែនលោកនាយផ្នែកគ្រប់ផ្នែកលោកនាយប៉ុស្តិ៍គ្រប់ប៉ុស្តិ៍។
លោកព្រុំ សំណាងអធិការស្រុកកៀនស្វាយបានថ្លែងថា!ដោយមានការចង្អុលបង្ហាញដោយណែនាំពីលោកឧត្តមសេនីយ៍ទោឈឿនសុចិត្តស្នងការខេត្តថ្ងៃនេះនៅអធិការដ្ឋានស្រុកកៀនស្វាយបើកកិច្ចប្រជុំដើម្បីពង្រឹងសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីឱ្យមានសុវត្ថិភាពល្អ។
លោកអធិការស្រុកកៀនស្វាយបន្តថា!កម្លាំងគ្រប់ប៉ុស្តិ៍បន្តដឹកនាំកម្លាំងចុះល្បាតក្នុងភូមិដ្ឋានដែលខ្លួនគ្រប់គ្រងតាមបណ្តាប៉ុស្តិ៍និមួយៗ។
លោកអធិការស្រុកក៍បានលើកឡើងថា!ក្នុងពិធីបុណ្យកាន់បិណ្ឌនិងបុណ្យភ្ចុំបិណ្ឌកងកម្លាំងយើងបានរក្សាការពារសន្តិសុខបានល្អឥឡូវនេះដល់ពិធីបុណ្យអង្គកថវិនាទានទៀតយើងត្រូវបន្តយកចិត្តទុកដាក់រក្សាការពារសន្តិសុខសុវត្ថិភាពបន្ថែមទៀត។










