
ខេត្តកណ្តាល:នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥រដ្ឋបាលក្រុងអរិយក្សត្រ បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីជំនាញចំនួន៦ ជូនប្រជាការពារ នៃអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ក្រោមអធិបតីភាពលោក ចាន់ តារា អភិបាលក្រុង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងអរិយក្សត្រ លោកវរសេនីយ៍ទោ រស់ បាលីន អធិការនគរបាលក្រុងអរិយក្សត្រ ជំនាញដែលត្រូវបំប៉ន មាន
ដូចខាងក្រោម៖
១.ជំនាញតួនាទី ភារកិច្ច សិទ្ធិប្រជាការពារ
២.ជំនាញចរាចរណ៍ផ្លូវគោក
៣.ជំនាញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
៤.ជំនាញប្រឆាំងបទល្មើសគ្រឿងញៀន
៥.ជំនាញប្រឆាំងបទល្មើសព្រហ្មទណ្ឌ
៦.ជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន
សមាសភាពចូលរួម៖លោក ផៃ ច័ន្ទសុភី អភិបាលរងក្រុងលោក ចាន់ គឿយ អភិបាលរងក្រុងលោក សម សិរីពុទ្ធិ នាយករងរដ្ឋបាលក្រុងលោក លោកស្រីអធិការរង ជាគ្រូបង្គោលលោកនាយផ្នែកទាំង៦លោកចៅសង្កាត់ទាំង១១លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង១១លោក លោកស្រី ប្រធាន អនុប្រធានក្រុមប្រជាការពារ
ក្នុងឱកាសនេះ លោកអភិបាលក្រុង បានឧបត្ថម្ភថវិកាជូនគ្រូបង្គោល ក្នុងម្នាក់២០០០០រៀល និងប្រជាការពារចូលរួម ក្នុងម្នាក់ ១០០០០រៀលផងដែរ។
កម្មវិធីបានបញ្ចប់នៅវេលាម៉ោង១១:០០នាទី ក្រោមបរិយាកាសរីករាយស្និតស្នាល និងយកចិត្តទុកដាក់បំផុត។











