
រាជធានីភ្នំពេញ:នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល០១:៥០នាទីរំលងអាធ្រាត្រលោកវរសេនីយ៍ឯកសុឹម ពិសិដ្ឋអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួច(លួចម៉ូតូ០១គ្រឿងម៉ាក Suzuki Nex) ប្រព្រឹត្តបទល្មើសនៅចំណុចលើដងផ្លូវលេខ ផ្លូវលេខ២៦៥ ក្រុមទី៣៥ ភូមិ១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យ:ឈ្មោះ កាន់ ចាន់វិច្ឆិកា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅ ពុំពិតប្រាកដ ។ (មានសារធាតុញៀន) ។
វត្ថុតាងចាប់យកមាន៖ម៉ូតូ០១គ្រឿងម៉ាក Suzuki Nex ពណ៍ស ពាក់ផ្លាកលេខ កណ្ដាល 1Z-9418 (ជារបស់ជនរងគ្រោះដែលជនសង្ស័យរូបនេះលួចយកនៅពេលកើតហេតុ) បានធ្វើការប្រគល់ជូនជនរងគ្រោះវិញតាមការស្នើសុំ ។
ជនរងគ្រោះ:ឈ្មោះ កន ពិសិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតឆ្នាំទី២ ស្នាក់នៅផ្ទះជួលពុំលេខ ផ្លូវលេខ២៦១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បច្ចុប្បន្ន : ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរតាមនីតិវិធី។




