
ស្រុកខ្សាច់កណ្ដាល ថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥លោក ចេង ឌី ណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាលបានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ថ្នាក់ទី១២ នៃវិទ្យាល័យទាំង៣ ក្នុងស្រុកខ្សាច់កណ្តាល ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍជនបទនិងកសិកម្ម និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ទទួលបន្ទុកចលនាយុវជន នៅស្នាក់ការគណបក្សស្រុកខ្សាច់កណ្តាល។



















