
ខេត្តបន្ទាយមានជ័យ: នៅព្រឹកថ្ងៃចន្ទ ៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលទូទាំងខេត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក-លោកស្រី នាយការិយាល័យជំនាញ និងមន្រ្តីនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាច្រើនរូប។លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានក្រើនរំលឹក និងដាក់ចេញបទបញ្ជាដល់កងកម្លាំងនគរបាលគ្រប់ផ្នែកពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ អនុវត្ត តួនាទី ភារកិច្ចឲ្យបានល្អ គោរពច្បាប់ គោរពវិន័យ, ពង្រឹងការប្រចាំការ ២៤ម៉ោង ការយាមល្បាត ,បន្តស្រាវជ្រាវបង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង ឲ្យមានប្រសិទ្ធភាព៕












