
ខេត្តស្វាយរៀង:នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ចំនួន ១ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ១២បន្ទប់ នៅសាលាបឋមសិក្សាថ្នាញ ស្ថិតនៅភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ដែលជាការឧបត្ថម្ភពីសប្បុរសជននានាក្នុងក្រុងបាវិត។ ពិធីសម្ពោធនេះ មានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីខេត្ត លោក លោកស្រី តំណាងមន្ទីរនានាជុំវិញខេត្ត លោកអភិបាលក្រុងបាវិត សមាជិកក្រុមប្រឹក្សាក្រុង លោក លោកស្រីអភិបាលរងក្រុង លោកនាយករដ្ឋបាលស្ដីទី សប្បុរសជននានា លោកនាយករងរដ្ឋបាល លោក លោកស្រី ប្រធានការិយាល័យចំណុះក្រុង លោកចៅសង្កាត់បាទី ក្រុមប្រឹក្សាសង្កាត់ លោកមេភូមិ អនុភូមិ លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សប្រមាណជាង ៥២៣នាក់។ ក្នុងនោះ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភដល់ កងកម្លាំងប្រដាប់អាវុធទាំងបីក្រុង រដ្ឋបាលសង្កាត់បាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ និងសាលាបឋមសិក្សាថ្នាញ ១អង្គភាពទទួលបានថវិកា ៥០០,០០០រៀល ក្រុមប្រឹក្សាសង្កាត់ និងថ្នាក់ដឹកនាំភូមិ ២១នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០០,០០០រៀល កម្លាំងប្រជាការពារភូមិថវិកាចំនួន ៤០០,០០០រៀល និងសិក្សានុសិស្ស ៤១៧នាក់ ក្នុងម្នាក់ៗទទួលបាន សម្ភារៈសិក្សាមួយចំនួន និងថវិកាចំនួន ២០,០០០រៀល។

























