
ក្រុងអរិយក្សត្រ:ដោយមានការយកចិត្តទុកដាក់ និងផ្តាំផ្ញេីសាកសួរសុខទុក្ខ ពីសំណាក់លោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងអរិយក្សត្រនាព្រឹកថ្ងៃសុក្រ ១៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ លោក ស៊ឺង សុផាន់ណា អភិបាលរងក្រុង តំណាង លោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្ររួមជាមួយលោកចៅសង្កាត់សារិកាកែវ បានចុះសួរសុខទុក្ខ និងយកអំណោយ ជូនដល់ប្រជាការពារក្នុងសង្កាត់សារិកាកែវ ដែលកំពុងមានជំងឺប្រចាំកាយ ស្ថិតនៅសង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្តាលក្នុងនោះអំណោយរួមមាន៖ អង្ករ,មី,ទឹកត្រី,ទឹកស៉ីអ៉ីវ និងថវិកាមួយចំនួនផងដែរ។







