
នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញប្រគល់អំណោយ អំបុកស្រូវថ្មីចំនួន 1,500គីឡូក្រាម ស្មេី 1,500កញ្ចប់ និងសម្ភារៈប្រេីប្រាស់ចាំបាច់នានា ព្រមទាំងគ្រឿងឧបភោគបរិភោគ ស្បៀងអាហារ ជាច្រេីនទៀត យុទ្ធភូមិភាគទី២ ចេញដំណេីរជេីងទី១ ឆ្ពោះទៅកាន់ខេត្តឧត្តរមានជ័យ សម្រាប់វរៈកងទ័ពយោធភូមិភាគទី២ កំពុងឈរជេីងការពារបូរណភាពដែនដី។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត សូមអរគុណបងប្អូន មិត្តភ័ក្ដិ សប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភគាំទ្រ និងផ្តល់កម្លាំងចិត្តដល់វរៈកងទ័ពសមរភូមិមុខរបស់យេីង។
ឯកឧត្តម អភិបាលខេត្ត សូមជូនពរឲ្យ វរៈកងទ័ពទាំងអស់ សូមទទួលបានជ័យជំនះគ្រប់សមរភូមិប្រយុទ្ធដេីម្បី ជាតិ សាសនា ព្រះមហាក្សត្រ និងការពារទឹកដីកម្ពុជា ពីចោឈ្លានពាន។









