
កងរាជអាវុធហត្ថខេត្តសៀមរាប សម្តែងនូវការថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា គិត សែនសូរិយា និង លោកជំទាវ លាង ខេង អគ្គនាយកក្រុមហ៊ុនខេហ្វ័រ បាននាំយកអង្ករចំនួន ១០០គីឡូក្រាម ទឹកបរិសុទ្ធ ៤៩កេស មីកំប៉ុង ៨យួរ និងមី ២កេសតូច មកប្រគល់ជូនកងរាជអាវុធហត្ថខេត្តសៀមរាប សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព!
ខេត្តសៀមរាប:នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប អ្នកឧកញ៉ា គិត សែនសូរិយា និង លោកជំទាវ លាង ខេង អគ្គនាយកក្រុមហ៊ុនខេហ្វ័រ បាននាំយកអង្ករចំនួន ១០០គីឡូក្រាម ទឹកបរិសុទ្ធ ៤៩កេស មីកំប៉ុង ៨យួរ និងមី ២កេសតូច មកប្រគល់ជូនកងរាជអាវុធហត្ថខេត្តសៀមរាប សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនដែលមានចិត្តសប្បុរសឧបត្ថម្ភ និងគាំទ្រ ដល់កងរាជអាវុធហត្ថខេត្តសៀមរាប នាពេលកន្លងមក ក៏ដូចជាក្នុងពេលនេះផងដែរ។
អាវុធហត្ថខេត្តសៀមរាប សូមជូនពរសប្បុរសជនទាំងអស់ជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


