
ខេត្តត្បូងឃ្មុំ:ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអមដំណើរ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា ព្រមទាំងសមាជិក សមាជិការដ្ឋសភា មណ្ឌលខេត្តត្បូងឃ្មុំ អញ្ជើញសាកសួរសុខទុក្ខគ្រួសារវីរៈកងទ័ពដែលបានពលីនៅសមរភូមិមុខ ក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ។
គេហដ្ឋានគ្រួសារយុទ្ធជនពលី វរសេនីយ៍ត្រី សុខ ផល ស្ថិតនៅភូមិក្តុលក្រោម ឃុំទន្លូង ស្រុកមេមត់។
គេហដ្ឋានគ្រួសារយុទ្ធជនពលី អនុសេនីយ៍ត្រី អ៊ាន សុខ ស្ថិតនៅភូមិអង្គរជ័យ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។
គេហដ្ឋានរបស់យុទ្ធជនពលី ពលបាលឯក ពេជ្រ បូរ៉ែន ស្ថិតនៅក្នុងភូមិសំពៅផុសថ្មី ឃុំជីរោទិ៍២ ស្រុកត្បូងឃ្មុំ។
- គេហដ្ឋានគ្រួសារយុទ្ធជនពលី វរសេនីយ៍ត្រី ហេង ចាន់ធឿន ស្ថិតនៅក្នុងភូមិសំពៅផុសថ្មី ឃុំជីរោទិ៍២ ស្រុកត្បូងឃ្មុំ។









