
ស្រុកកៀនស្វាយ:នៅថ្ងៃអង្គារ៍ ២កេីត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១៤:០០នាទី នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានរៀបចំពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ ១៧៧ អនក្រ.បក ស្ដីពី ឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា ក្រោមអធិបតីភាព៖លោកវរសេនីយ៍ឯក ម៉ាន់ គឹមឡេងនាយការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ
សមាសភាពចូលរួម:លោក លោកស្រីអធិការរងលោក លោកស្រីនាយ នាយរងផ្នែក និងមន្ត្រីផ្នែកលោក លោកស្រីនាយ នាយរងប៉ុស្តិ៍ និងមន្ត្រីប៉ុស្ដិ៍សរុបវត្តមានចូលរួមចំនួន ១១៦នាក់ ស្រី១៧នាក់ ចុះការពារសន្តិសុខ និងសុវត្ថិភាពនៅក្នុងភូមិសាស្រ្តក្រុងសំពៅពូន ខេត្តកណ្តាលចំនួន ១០នាក់ ។








